ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
~~~~~~~~~~~~~~~~~~~~~~~
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ការងារបន្ទាប់របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដោយមានការចូលរួមថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមឱវាទ ដោយពិភាក្សាការងារដែលសម្រេចបានក្នុងខែតុលា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដើម្បីឆ្លើយតបនិងការអនុវត្តការងារអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។